សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោតសរសើរចំពោះអ្វីដែលលោកហៅថា ការប្រយុទ្ធរបស់ប្រទេសលោកប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក និងបានប្តេជ្ញាប្រែក្លាយកូរ៉េខាងជើងទៅជា “ឋានសួគ៌សង្គមនិយមដ៏ល្អបំផុតនៅក្នុងពិភពលោក” ខណៈដែលលោកបានថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបរដ្ឋនៅក្នុងវត្តមានរបស់ឥស្សរជនចិន រុស្ស៊ី និងបរទេសផ្សេងទៀត។